header ads
  • This is Slide 1 Title

    This is slide 1 description. Go to Edit HTML and replace these sentences with your own words. This is a Blogger template by Lasantha - PremiumBloggerTemplates.com...

  • This is Slide 2 Title

    This is slide 2 description. Go to Edit HTML and replace these sentences with your own words. This is a Blogger template by Lasantha - PremiumBloggerTemplates.com...

  • This is Slide 3 Title

    This is slide 3 description. Go to Edit HTML and replace these sentences with your own words. This is a Blogger template by Lasantha - PremiumBloggerTemplates.com...

Sunday, March 22, 2020

កូរ៉េ​ខាង​ត្បូង ​ជប៉ុន ​និង​ចិន​ ចែកចាយ​ព័ត៌មាន​គ្នា​អំពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ COVID-19


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ពាក់​ម៉ាស​និង​សម្លៀក​បំពាក់​ការពារ​ការ​ឆ្លង​ជំងឺកូវីដ១៩ កំពុង​ដើរ​នៅ​សាកល​វិទ្យាល័យ Keimyung ក្រុង Daegu ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​១២​ មីនា ២០២០។
ប្រទេស​កូរ៉េ​ខាង​ត្បូង​ ចិន និង​ជប៉ុន ​ចែក​ចាយស​ព័ត៌មាន​គ្នា​អំពី​ការ​ឆ្លង​រាលដាល​ជា​សាកល​នៃ​មេរោគ ​COVID-19 និង​ស្វែងរក​វិធី​ដើម្បី​ទប់​ទល់​កុំ​ឲ្យ​ជំងឺ​នេះ​ឆ្លង​រាលដាល​បន្ថែម​ទៀត ​ស្រប​ពេល​ដែល​នៅតែ​រក្សា​ការ​ផ្លាស់ប្ដូរ​សេដ្ឋកិច្ច និង​សង្គម។
រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង ​៣ បាន​ជួប​ប្រជុំ​គ្នា​តាម​អនឡាយ​ជា​លក្ខណៈ​ video conference នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ស្ថានការណ៍​ប្រឈម​នឹង​ការ​ព្រួយ​បារម្ភ​កើន​ឡើង​អំពី​ចំនួន​អ្នក​ឆ្លង​មេរោគ COVID-19 ដែល​ធ្វើ​ដំណើរ​ចូល​ក្នុង​ប្រទេស​របស់​ពួកគេ​ពី​បរទេស
រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង​អ្នកស្រី Kang kyung Wha បាន​និយាយ​នៅ​ពេល​អ្នកស្រី​បើក​កិច្ច​ប្រជុំ​នេះ​ថា៖ «បញ្ហា​នេះ​មាន​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​លើ​ជីវិត​ពលរដ្ឋ​នៃ​ប្រទេស​ទាំង ៣»។
អ្នកស្រី​បាន​និយាយ​ថា ប្រទេស​ទាំង ៣ ត្រូវតែ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​អំពី​ការ​ទប់​ទល់​នឹង​ការ​ឆ្លង​រាលដាល​នៃ​មេរោគ ​COVID-19 នេះ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​លើ​ទំនាក់ទំនង​រវាង​មនុស្ស និង​មនុស្ស និង​លើ​សេដ្ឋកិច្ច ដោយសារ​ការ​គ្រប់គ្រង​ព្រំដែន​បាន​តឹងតែង​ជាង​មុន និង​ការ​កាត់​បន្ថយ​យ៉ាង​ខ្លាំងក្លា​នូវ​ជើង​ហោះហើរ​ក្នុង​ចំណោម​ប្រទេស​ទាំង ៣៕

មេដឹកនាំ​ចលនា​ឆ័ត្រ​ក្នុង​ក្រុង​ហុងកុង​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ ហើយ​ប្តេជ្ញា​ប្រយុទ្ធ​ទៀត


លោក​សាស្ត្រាចារ្យ​ ចាន់ គីនមែន (Chan Kin-man) ដែល​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។
សាស្ត្រាចារ្យ​ខាង​សង្គម​វិទ្យា​ម្នាក់​ក្នុង​ទីក្រុង​ហុងកុង​ដែល​រៀន​ចប់​នៅ​សកលវិទ្យាល័យ​ Yale ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​វិញ​ហើយ ប៉ុន្តែ​លោក​និយាយ​ថា​លោក​គ្មាន​វិប្បដិសារី​អ្វី​ទេ ​ហើយ​នឹង​បន្ត​ប្រយុទ្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ត​ទៅ​ទៀត។
អ្នក​ធ្វើ​យុទ្ធនាការ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​លេច​ធ្លោ​ម្នាក់​និង​ជា​ស្ថាបនិក​នៃ​ចលនា​សន្តិភាព​ទ្រង់​ទ្រាយ​ធំ​នៅ​ហុងកុង​ដែល​ឥឡូវ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ចលនា​ឆ័ត្រ​គឺ​សាស្ត្រាចារ្យ​ ចាន់ គីនមែន (Chan Kin-man) ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ដោយ​ប្តេជ្ញាថា​ នឹង​បន្ត​ការ​តស៊ូ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ។
សាស្ត្រាចារ្យ​សង្គមវិទ្យា​វ័យ​៦១​ឆ្នាំ ដែល​បញ្ចប់​ការសិក្សា​ពី​សកលវិទ្យាល័យ​ Yale ​បាន​លេច​មុខ​ចេញ​ពី​ពន្ធនាគារ​ Pik Uk ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៤​ ខែ​មីនា​ បន្ទាប់​ពី​ចំណាយ​ពេល​អស់​១១ ​ខែ​នៅ​ពន្ធនាគារ។ លោក​ហាក់​ដូច​ជា​មាន​ស្មារតី​ល្អ ដោយ​ញញឹម​និងគ្រវី​ដៃ​ទៅ​កាន់​អ្នកគាំទ្រ​និង​អ្នក​សារព័ត៌មាន​រាប់​សិប​នាក់​ដែល​កំពុង​រង់ចាំ។
លោក​ ចាន់ បាន​និយាយ​ទៅ​កាន់​អ្នកគាំទ្រ​ថា៖«យើង​ចង់​បាន​សិទ្ធិ​ជា​សកល​ពិតប្រាកដ!»
ដោយ​ឱប​ភរិយា​របស់​លោក​ លោក ​ចាន់​ ថ្លែង​បន្ថែម​ទៀត​ទៅ​កាន់​អ្នក​គាំទ្រ​ដែល​បាន​ស្រែក​ពាក្យ​ស្លោក​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ពេល​ឃើញ​រូប​លោកថា៖ «ជីវិត​នៅ​ក្នុង​គុក​ពិត​ជា​លំបាក​ណាស់​ប៉ុន្តែ​ខ្ញុំ​មិន​មាន​ការ​សោក​ស្តាយ​អ្វី​ទាំង​អស់​ពី​ព្រោះ​ត្រូវ​តែ​បាត់​បង់​អ្វី​មួយ​ហើយសម្រាប់​ការ​តស៊ូ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ»។
លោក ​ចាន់ ​និង​ ស្ថាបនិក​ដទៃទៀត​នៃ​ចលនា​មហាជនដែល​មិន​ស្តាប់​តាម​អាជ្ញាធរ​ដែល​គេ​ហៅ​ថា​Occupy Central សាស្ត្រាចារ្យ​ច្បាប់​លោក​ Benny Tai និង​អាចារ្យ​បាទីស្ទ​លោក​ Chu Yiu-ming​ ត្រូវ​បាន​កាត់​ទោស​កាល​ពី​ខែ​មេសា​ ឆ្នាំមុន​ ពី​បទ​សម​គំនិត​ក្នុង​ការ​បង្ក​ឱ្យ​មានការ​រំខាន​ដល់​សាធារណជន​ដែល​ជា​បទ​ចោទ​ប្រកាន់​សម័យ​អាណានិគម ដែល​អាជ្ញាធរ​កម្រ​យក​មក​ប្រើ​ណាស់។ ទោះ​ជា​យ៉ាង​ណា​ការ​កាត់​ទោស​លោក Chu ​អាយុ ​៧៦ ឆ្នាំ​ ត្រូវ​បាន​ព្យួរ។ ​លោក​ Tai ​ត្រូវ​បាន​ដោះ​លែង​កាល​ពី​ខែ​សីហា​ក្រោយ​ពី​ប្តឹង​ឧទ្ធរណ៍។
បុរស​ទាំង​នោះ​ស្ថិត​ក្នុង​ចំណោម​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ​៩ នាក់​ ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ចំពោះ​តួនាទី​នាំមុខ​របស់​ពួកគេ​នៅ​ក្នុង​ចលនា​ឆ័ត្រ​នៅទី​ក្រុងហុងកុង​កាល​ពី​ខែ​តុលា​ឆ្នាំ ២០១៤​ដែល​ជា​ចលនា​ជន​ស៊ីវិល​ដែល​មិនគោរព​តាម​អាជ្ញាធរ​ធំជាងគេ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​បាន​កាន់កាប់​សង្កាត់​ជំនួញរបស់​ហុងកុង​ទីក្រុង​អស់​រយៈ​ពេល ​៧៩​ ថ្ងៃ។
ក្រុមបាតុករ​សង្ឃឹម​ថា​ នឹង​អាច​បង្ខំ​រដ្ឋាភិបាល​ឱ្យ​ផ្តល់​ការ​បោះឆ្នោត​ដោយ​សេរី​នៅ​ហុងកុង​ដូច​ដែល​បាន​សន្យា​នៅក្នុង​កិច្ចព្រម​ព្រៀង​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ពេល​ការ​ប្រគល់​ទឹកដី​ពី​ចក្រភព​អង់គ្លេស​ក្នុងឆ្នាំ​១៩៩៧។
បាតុកម្ម​នេះ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​សេចក្តី​សម្រេច​របស់​ទីក្រុង​ប៉េកាំង​នៅ​ក្នុង​ខែ​សីហា​ឆ្នាំនោះ​ថា​ប្រជាជន​ហុងកុង​អាច​បោះ​ឆ្នោត​ជ្រើសរើស​ចៅហ្វាយ​ក្រុង​តែ​ពី​បញ្ជី​បេក្ខជន​ដែល​ត្រូវបាន​អនុម័ត​ដោយ​អាជ្ញាធរ​ទីក្រុង​ប៉េកាំង​ប៉ុណ្ណោះ។
ចលនា​នេះ​បាន​បញ្ចប់​ដោយ​សន្តិវិធី​នៅ​ក្នុង​ខែ​ធ្នូឆ្នាំ​ ២០១៤ ដោយ​មិន​ទទួល​បាន​សម្បទាន​ពី​រដ្ឋាភិបាល​ឡើយ។
ការ​មិន​សប្បាយ​ចិត្ត​និង​ភាព​អស់​សង្ឃឹម​បាន​រាល​ដាល​ដល់​ហុងកុង​ក្នុង​ប៉ុន្មាន​ឆ្នាំ​បន្ត​បន្ទាប់​ដែល​ជំរុញ​ឱ្យ​មាន​បំណង​ប្រាថ្នា​របស់​ជន​ជាតិ​ហុងកុង​ជាច្រើន​ដើម្បី​ធ្វើ​អន្តោប្រវេសន៍។ ភាព​តាន​តឹង​នយោបាយ​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នេះ​បាន​ផ្ទុះ​ឡើង​ជា​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​បំផុត​របស់​ក្រុង​ហុងកុង​កាល​ពី​ឆ្នាំ​មុន។
នៅ​ពេល​ចាប់​ផ្តើម​អ្វី​មួយ​ដែល​បាន​ក្លាយ​ជា​ចលនា​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​រយៈ​ពេល​មួយ​ខែ​នៅ​ក្នុង​ខែ​មិថុនា​ តាម​ការ​ប៉ាន់​ស្មាន​ប្រជាជន​ ១ ​លាន​នាក់​បាន​ដើរ​តាម​ផ្លូវ​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ធ្វើ​បត្យាប័ន​ដ៏​ចម្រូង​ចម្រាស​ដែល​អាច​អនុញ្ញាត​ឱ្យ​នាំ​បុគ្គល​ម្នាក់ៗ​ទៅ​ជំនុំ​ជម្រះ​ទោស​នៅក្នុង​ប្រទេស​ចិន។ ​ការ​បដិសេធ​ដំបូង​របស់​រដ្ឋាភិបាល​ក្នុង​ការ​មិន​បោះ​បង់​ចោល​ច្បាប់​នោះ និង​អំពើ​ហិង្សា​របស់​ប៉ូលិស​បាន​ជំរុញ​ឱ្យ​មាន​ការ​តវ៉ា​រាប់​រយ​ទៀត​អស់​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ​ដោយ​ប៉ូលិស​បាន​ប្រើ​គ្រាប់​កាំភ្លើង​ពិត ​គ្រាប់​កាំភ្លើង​ជ័រ​ ឧស្ម័ន​បង្ហៀរ​ទឹក​ភ្នែក​ និង​ការ​វាយ​ដំ​យ៉ាង​ធ្ងន់ធ្ងរ​ខណៈ​ពេល​ដែល​ក្រុម​បាតុករ​ងុបងុល​បាន​តបតរ​វិញ​ដោយ​គប់​ដប​សាំង និង​ដុត​របស់របរ​នានា​និង​កាន់​កាប់​ផ្លូវ​ជា​ច្រើន។
ពេល​ត្រូវ​សួរ​ថា​តើ​លោក​យល់​ដូចម្តេច​អំពីចលនា​ដែល​បាន​ចាប់​ផ្តើម​បន្ទាប់​ពី​លោក​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​ លោក ចាន់ បាន​និយាយ​ថា​ គាត់​ជឿ​ជាក់​ថា ​ប្រជាជន​ហុងកុង​កាន់​តែ​ច្រើន​យល់​ពី​មូលហេតុ​ដែល​គាត់​និង​អ្នក​ដទៃ​ត្រូវងាក​ទៅ​រក​គោលការណ៍​ដែល​ជនស៊ីវិលមិន​គោរព​តាម​អាជ្ញាធរ​ដើម្បី​ប្រយុទ្ធ​ក្នុង​បុព្វហេតុ​ប្រជាធិបតេយ្យ។
លោក​មាន​ប្រសាសន៍​ថា៖ ​«យើង​សង្ឃឹម​ថា​ បាតុកម្ម​នឹង​ធ្វើ​ឱ្យ​មេដឹកនាំគិត​គូរ​និង​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវចំពោះ​ប្រជាជន​សាមញ្ញ។ មានតែ​ប្រជាធិបតេយ្យទេ​ដែល​អាច​ការពារ​សេរីភាព​និង​នីតិរដ្ឋ​របស់​យើង​បាន»។
លោក​បន្ថែម​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​ អ្នក​ទាំង​អស់​គ្នា​នឹង​ខិត​ខំ​ប្រឹង​ប្រែង»។
លោក​បាន​និយាយ​ថា​លោក​ «ខូចចិត្ត» ​ពេល​ឃើញ​យុវជន​លះ​បង់​ខ្លួន​ឯងក្នុង​ចលនា​នេះ។ អ្នកខ្លះ​ធ្វើ​អត្តឃាត​ខណៈ​ប្រហែល ​៤០% នៃ​មនុស្ស​ជាង ​៧.០០០​ នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​គឺ​ជា​និស្សិត»។ លោក ចាន់​ បាន​និយាយ​ថា៖ ​«ឥរិយាបថ​ងុបងុល​របស់​យុវជន​ត្រូវ​បាន​បង្ខំ​ដោយ​រដ្ឋាភិបាល ដោយ​លោក​បាន​ថ្កោល​ទោស​អាជ្ញាធរ​ចំពោះ​ការ​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ មិន​ព្រម​បើក​ការ​ស៊ើប​អង្កេត​ឯករាជ្យ​លើ​អំពើ​ហិង្សា​របស់​ប៉ូលិស​ដែល​បង្ក​ឱ្យ​មាន​ការខឹង​សម្បា​រាល​ដាល។ រដ្ឋាភិបាល​មិន​មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​ស្វែង​រក​ការ​ពិតទេ។ តើ​ប្រជាជន​មិន​ខឹង​យ៉ាង​ដូចម្តេច?» ​
ប៉ុន្មាន​ឆ្នាំ​មុន​ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​ផ្ទុះ​ឡើង​ក្នុង​ឆ្នាំ ​២០១៩ លោក ចាន់​ដែល​ជា​សង្គមវិទូ​ដែល​ត្រូវ​បាន​គេ​គោរព ​បាន​ព្យាករណ៍​រួច​ហើយ​ថា ​ការ​មិន​សប្បាយ​ចិត្ត​ដែល​កើន​ឡើង​នឹង​នាំ​ឱ្យ​មាន​ការ​រំជើប​រំជួល​នៅ​ក្នុង​សង្គម។ ​
លោក​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ឆ្នាំ ​២០១៧​ ថា ​«យើង​ដឹង​ថា​ប្រសិន​បើ​យុទ្ធនាការ​ Occupy Central ​មិន​ទទួល​ជោគជ័យ នឹង​មាន​កុបកម្ម»៕

រូបភាព​ជុំវិញ​ពិភពលោក ២០ មីនា ២០២០

កម្រង​រូប​ភាព​គួរ​ឲ្យ​ចាប់​អាម្មណ៍​អំពី​ហេតុការណ៍​ថ្មីៗ ​និង​ ទិដ្ឋភាព​ក្នុង​ប្រទេស​នានា​នៅ​ជុំ​វិញ​ពិភព​លោក។

​ក្នុង​ការ​ពិភាក្សា​ពីមេរោគ​កូរ៉ូណា​នៅ​ចុង​សប្តាហ៍​នេះ ​អាល្លឺម៉ង់​ពិចារណា​បិទ​ប្រទេស​របស់​ខ្លួន


លោក​ស្រី អធិការបតី​អាល្លឺម៉ង់ Angela Merkel ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន អំពី​វីរុស​កូរ៉ូណា នៅ​ទីក្រុង​ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​១១​ មីនា ២០២០។
ពលរដ្ឋ​អាល្លឺម៉ង់​អាច​ប្រឈម​ការ​បិទ​ប្រទេស​ទាំង​មូល​ដើម្បី​បញ្ឈប់​ការរាល​ដាល​នៃ​មេរោគ​កូរ៉ូណា ប្រសិន​បើ​ពួក​គេ​មិន​បាន​គោរព​បទ​បញ្ជា​ឲ្យ​ស្ថិត​នៅ​ក្នុង​ផ្ទះ​នៅ​ចុងសប្តាហ៍​នេះ​ទេ។ នេះ​បើ​តាម​ពួក​មន្រ្តី​កាល​ពី​ថ្ងៃ​សុក្រ។
លោកស្រី​ Helga Braun​ នាយ​ខុទ្ទកាល័យ​របស់​លោកស្រី​អធិការបរតី​ Angela Merkel បាន​ប្រាប់​ទស្សនាវដ្តី ​Spiegel​ ថា៖ «យើង នឹង​ពិនិត្យ​មើល​ឥរិយាបថ​របស់​ពលរដ្ឋ​នៅ​ចុង​សប្តាហ៍​នេះ។ នៅ​ថ្ងៃសៅរ៍​ស្អែក​នេះ​ គឺ​ជា​ថ្ងៃ​ផ្តាច់​ព្រាត់»។
ប្រទេស​អាល្លឺម៉ង់​បាន​ចេញ​វិធានការ​ដ៏​ធំ​មួយ​ដើម្បី​រឹត​ត្បិត​សកម្មភាព​សាធារណៈ​ក្នុង​ការ​ប្រឈម​ការ​រាល​ដាល​សាកល​នៃ​មេរោគ​កូរ៉ូណា ​ក៏ប៉ុន្តែ ​បាន​បញ្ឈប់​ភ្លាមៗ​ការ​បិទ​ជិត​ក្នុង​ទ្រង់​ទ្រាយ​ធំ​ដូច​នៅ​ក្នុង​ប្រទេស​បារាំង​ អ៊ីតាលី​និង​អេស៉្បាញ។
លោក​ស្រី​អធិការបតី Merkel​ត្រូវ​គេ​រំពឹង​នឹង​ជួប​នាយក​រដ្ឋមន្រ្តី​ក្នុង​តំបន់​ដើម្បី​ពិភាក្សា​ការ​បិទ​ប្រទេស​នៅ​ថ្ងៃ​អាទិត្យ​នេះ​ នៅ​ពេល​ដែល​មាន​ការ​ព្រួយ​កង្វល់​កាន់​តែ​ខ្លាំង​ឡើង​ថា សាធារណជន មិន​បាន​ស្តាប់​ការ​អំពាវ​នាវ​របស់​រដ្ឋាភិបាល​ឲ្យ​ពួក​គេ​ស្ថិត​នៅ​ក្នុង​ផ្ទះ​ក្នុង​ពេល​មាន​វិបត្តិ​នេះ។
លោកស្រី​ Braun ​បាន​និយាយ​ថា៖ «យើង​សង្ឃឹម​ថា ពលរដ្ឋ​យល់​ពី​វិធានការ​នៅ​ពេល​ បច្ចុប្បន្ន​នេះ​ហើយ​ប្រុង​ប្រៀប​កាត់​បន្ថយ​ជីវភាព​សង្គម។ ប្រសិន​បើ​ យើង​ក្រឡេក​មើល​ប្រទេស​ជិត​ខាង ការណ៍​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​បិទ​ប្រទេស នឹង​ក្លាយ​ជា​បន្ទុក​យ៉ាង​ធំ​បំផុត»។
ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ លោកស្រី​បាន​ព្រមាន​ថា វិធានការ​តឹង​តែង​កាន់​តែ​ច្រើន​ទៀត​នឹង​ត្រូវ​ដាក់​ចេញ ប្រសិន​បើ​ពលរដ្ឋ​បន្ត​ជួប​គ្នា​ក្នុង​កន្លែង​សាធារណៈ។
រង្គសាល ក្លឹប មជ្ឈមណ្ឌល​កំសាន្ត​និង​ហាង​លក់​ដូរ​មិន​សំខាន់ បាន​បិទ​ទ្វារ​រួច​ហើយ។
រដ្ឋ​ជា​ច្រើន បាន​ហាម​ឃាត់​ការ​ជួប​ជុំ​គ្នា​ដែល​មាន​មនុស្ស​ច្រើន​ ហើយ​លោក​ស្រី​អធិការបតី ​Merkel​ និង​មេដឹកនាំ​ផ្សេង​ទៀត​បាន​អំពាវ​នាវ​សាធារណ​ជន​ឲ្យ​ស្ថិត​នៅ​ផ្ទះ។
ទោះ​ជាយ៉ាង​នេៈ​ក៏​ដោយ មនុស្ស​ជា​ច្រើន​កំពុង​បន្ត​ជួប​គ្នា​នៅ​តាម​ផ្លូវ​ ដោយ​មាន​ការ​រៀប​ចំ​ពិធី​ជប់​លៀង ដែល​បណ្តាល​ឲ្យ​នាយក​រដ្ឋ​មន្រ្តី​តាម​រដ្ឋ​ព្រមាន​ថា​ ការ​បិទ​ប្រទេស​ នឹង​ក្លាយ​ជា​វិធានការ​ថ្មី​បន្ទាប់។
លោក ​infried Kretschmann នាយក​រដ្ឋ​មន្រ្តី​រដ្ឋ Baden-Wuerttemberg ភាគ​និរតី​អាល្លឺម៉ង់ ​បាន​និយាយ​ថា៖ «ប្រសិន​បើ​ ពលរដ្ឋ​គ្រប់​រូប មិន​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ខ្លួន​ទេ យើង​នឹង​មិន​អាច​បញ្ចៀស​វិធានការ​និង​ការ​ដាក់​ទណ្ឌកម្ម​តឹង​តែង​នោះ​ទេ»៕

រដ្ឋកា​លីហ្វ័រញ៉ា​បន្ត​បិទ​ដោយសារ​មេរោគ​កូរ៉ូណា​នៅ ​ខណៈ​ចំនួន​មនុស្ស​ស្លាប់​នៅ​អ៊ីតាលី​ច្រើន​ជាង​នៅ​ចិន


វិថី​ California ដែល​ធ្លាប់​មាន​​ឡាន​ច្រើន​ បាន​ក្លាយ​ជា​ផ្លូវ​គ្មាន​ចរាចរណ៍​ នៅទីក្រុង​ San Francisco រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃ​ទី​១៨ មីនា ២០២០។
រដ្ឋកាលីហ្វ័រញ៉ា​ដែល​មាន​មនុស្ស​៤០​លាន​នាក់ បាន​ស្ថិត​នៅ​ក្នុង​ការ​បិទទ្វារ​កាល​ពី​ថ្ងៃ​សុក្រ នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ដាក់​មនុស្ស​ឲ្យ​នៅ​ដាច់​ពី​គ្នា​ដើម្បី​បិទ​ខ្ទប់​ការ​រាល​ដាល​ដ៏​ឆាប់​រហ័ស​នៃ​មេរោគ​កូរ៉ូណា នៅ​ពេល​ដែល​ចំនួន​មនុស្ស​ស្លាប់​នៅ​ប្រទេស អ៊ីតាលី ​មាន​ច្រើន​ជាង​ប្រទេស​ចិន។
សហរដ្ឋ​អាមេរិក​ បាន​ប្រើ​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​ដើម្បី​ព្យាបាល​មេរោគ​កូរ៉ូណា នេះ​តាម​ប្រសាសន៍​លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ នៅ​ពេល​ដែល​លោក​ បាន​រិះ​គន់​ចិន​ដែល​មិន​បាន​ផ្តល់​ព័ត៌មាន​ដល់​មេដឹកនាំ​ពិភព​លោក​ឲ្យ​បាន​ទាន់​ពេល​វេលា​ពី​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​នេះ។
ចិន​បាន​រាយការណ៍​ថា​ វា​ជា​ថ្ងៃ​ទី​២​ហើយ​ដែល​ប្រទេស​នេះមិន​មាន​ករណី​ឆ្លង​ថ្មី​នៅ​ក្នុង​ប្រទេស ​ចាប់​តាំង​ពី​មេរោគ​នោះ បាន​លេច​ចេញ​នៅ​ទីក្រុង​វូហាន ភាគ​កណ្តាល​កាល​ពី​ខែ​ធ្នូ មុន​រាល​ដាល​ទូទាំង​សាកល​លោក។
ខណៈ​មាន​ក្តី​សង្ឃឹម​ខ្លះៗ​នៅ​ក្នុង​ប្រទេស​ចិន ប្រទេស​ជា​ច្រើន​បាន​រឹត​បន្តឹង​ព្រំដែន​របស់​ខ្លួន​ហើយ​បាន​បិទ​ប្រទេស​នៅ​ពេល​ដែល​ប្រធាន​អង្គការ​សហ​ប្រជា​ជាតិ​បាន​ ព្រមាន​ថា «មនុស្ស​រាប់​លាន​នាក់​អាច​ស្លាប់​ប្រសិន​បើ​ មេរោគ​នោះ​រាល​ដាល​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​នៅ​ជុំវិញ​ពិភព​លោក​នោះ»។
ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​នៅ​ក្នុង​តំបន់​អឺរ៉ុប​ នៅ​ពេល​ដែល​អ៊ីតាលី ​បាន​ប្រកាស​ពី​ចំនួន​មនុស្ស​ស្លាប់​៤២៧​នាក់​ទៀត​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ ដោយ​មាន​ចំនួន​ទាំង​អស់​៣,៤០៥​នាក់។នេះ​បើ​តាម​ការ​ច្រង​ក្រង​ដែល​ធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។
ប្រទេស​ចិន​ បាន​រាយការណ៍​ជា​ផ្លូវការណ៍​ពី​មនុស្ស​ស្លាប់​ទាំង​អស់​ចំនួន​៣,២៤៨​នាក់​ដោយសារ​មេរោគ​នេះ ដែល​បាន​ប៉ះ​ពាល់​ផ្លូវ​ដង្ហើម ជា​ពិសេស​មនុស្ស​ចាស់។
នៅ​ទូទាំង​សាកលោក ចំនួន​មនុស្ស​ស្លាប់​មក​ពី​មេរោគ​នោះ​បាន​កើន​ឡើង​ទៅ​ដល់​ជិត​១ម៉ឺន​នាក់​ដោយ​មាន​ជាង​២​សែន​៣​ម៉ឺន​២​ពាន់​ករណី​នៅ​ក្នុង​ប្រទេស​និង​ដែន​ដី​ចំនួន​១៥៨។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AFP។
លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​Guterres​ មាន​ប្រសាសន៍​ថា៖ «ប្រសិន បើ យើង​អនុញ្ញាត​ឲ្យ​មេរោគ​នោះ​រាលដាល​ដូច​ជាភ្លើង​ឆេះ​ព្រៃ ជាពិសេស​នៅ​ក្នុង​តំបន់​ដែល​ងាយ​រងគ្រោះ​របស់​ពិភព​លោក មេរោគ​នោះ​ នឹង​សម្លាប់​មនុស្ស​រាប់​លាន​នាក់»។

Saturday, March 21, 2020

ក្រសួងទេសចរណ៍ ចេញវីដេអូ ទាក់ចិត្តអ្នកទេសចរឲ្យទៅលេង នាឱកាសបុណ្យទន្លេ (Video)

ក្រសួងទេសចរណ៍ បានបង្ហាញវីដេអូទេសចរណ៍មួយ នៅតាមគោលដៅទេសចរណ៍នានាក្នុងខេត្តបាត់ដំបង ដើម្បីទាក់ចិត្តទេសចរឲ្យមានចំណាប់អារម្មណ៍ទៅលេងកម្សាន្ត នាឱកាសប្រារព្ធពិធីបុណ្យទន្លេលើកទី៦។ បុណ្យទន្លេ នៅខេត្តបាត់ដំបង មានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី ១៣-១៥ ខែមីនា ឆ្នាំ២០២០។
ខេត្តបាត់ដំបង គឺជាខេត្តដ៏មានវ័យចំណាស់មួយរបស់កម្ពុជា ដែលសម្បូរទៅដោយតំបន់ទេសចរណ៏ដ៏ស្រស់ត្រកាល រួមជាមួយនិងតំបន់វប្បធម៏ផ្សេងៗទៀត មិនថាតែភ្ញៀវជាតិនិងអន្តរជាតិនោះទេ សុទ្ធតែចាប់អារម្មណ៏ជាមួយខេត្តមួយនេះ ។​
សូមរីករាយទស្សនាវីដេអូទេសចរណ៍ខាងក្រោមនេះ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ប្រភព៖ ក្រសួងទេសចរណ៏
អត្ថបទ៖ ជា សំណាង

សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលមានការភ័យខ្លាចទិញអង្ករ មី ទុក គួរកុំចេញមកក្រៅ ដេកក្នុងផ្ទះទៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា បើអ្នកណាមានការភ័យខ្លាច ហើយនាំគ្នាទិញអង្គរ មី ស្តុកទុកក្នុងផ្ទះ សូមកុំចេញក្រៅ ដោយ នៅដេកក្នុងផ្ទះ ហើយហូបឱ្យអស់ទៅ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “បើជ្រុល ទិញទុកហើយ ទិញទៅ បៀអីក្រែងខ្លាចមិនបានផឹកទិញទៅព្រោះស្រាបៀ​មានច្រើន​ណាស់​ក្រៅពីក្នុងស្រុក ក៏មានពីខាងក្រៅដែរ.. ទិញនេះរដ្ឋចូលពន្ធ អីចឹ្ចងនាំគ្នាទិញទៅ។ អីច្ចឹង​ទេអ្នក​ខ្លាច​បានជ្រុលខ្លាចហើយគួរទុកឡាន ម៉ូតូ នៅក្នុងផ្ទះ ហើយដេកស៊ីអង្ករឱ្យអស់ទៅ វាក៏​ធូរ​ស្រាលចរាចរណ៍ក្នុងក្រុងដែរ។
សម្ដេចតេជោបានលើកឡើងថា បើវាអីច្ចឹងហើយ ដូចរុញ​ទូកបណ្តោយទឹកទៅ ប៉ុន្តែបើធ្វើការរដ្ឋ នោះគេនឹងដកចោល ហើយបើធ្វើការក្នុងវិស័យ ឯកជនគេ​ក៏លុបឈ្មោះចោលដែរ។ សម្តេចតេជោក៏បានបន្ដថា សម្ដេចមិនលើកទឹកចិត្តឱ្យ​មានការភ័យ​ខ្លាចនោះទេ ដោយទិញអង្គរទុក ស្រាបៀដោយខ្លាចមិនបានមកផឹកនៅខាងក្រៅ ហើយបើជ្រុលដូចនេះហើយ សម្ដេចលើកទឹកចិត្តឱ្យដេកស៊ី អង្ករនោះឱ្យអស់ ។ សម្ដេចតេជោ​បានឱ្យដឹងទៀតថា មនុស្សម្នាក់មិនអាចមិនធ្វើទំនាក់ទំនងគ្នា ដោយនៅតែក្នុងផ្ទះបាននោះ​ទេ។ ជាមួយគ្នានេះ រឿងដែលមិនគួរខ្លាចសោះបែរជានាំគ្នាទិញអង្ករ ទិញអ្វីៗ ហើយគួរនាំគ្នា​មកភ័យខ្លាចពីគ្រោះថ្នាក់ចរាចរណ៍នោះវាល្អជាង។
សម្តេចតេជោក៏បានជំរុញដល់អ្នកដែលមិនជឿគ្រូពេទ្យកម្ពុជា សូមអញ្ជើញទៅរកគ្រូ​ពេទ្យ​នៅ​ប្រទេសក្រៅទៅ ប៉ុន្តែប្រហែលគេមិនឱ្យចូលទឹកដីគេទេមើលទៅ។ សម្ដេចតេជោ​ថ្លែង​បញ្ជាក់ថា “ឥឡូវបើកសិទ្ធិឱ្យអស់លោក លោកស្រី អ្នកនាងកញ្ញា ចង់ទៅធ្វើ ដំណើរទៅ​ណាអញ្ជើញចុះ។ ប៉ុន្តែខ្ញុំដឹងចម្លើយបាត់ទៅហើយថាគេមិនឱ្យទៅទេ អីច្ចឹងគ្មានជម្រើសណា​ក្រៅពីសហប្រតិបត្តិការជាមួយគ្រូពេទ្យកម្ពុជានោះទេ។ ខ្ញុំឱ្យទៅនេះមិនមែនខ្ញុំផ្ចាញ់ផ្ចាល នោះទេ។
សម្តេចតេជោបានបន្ថែមថា ការដែលគ្រូពេទ្យបរទេសមិនឱ្យទៅគឺជារឿងវេជ្ជសាស្ត្រ ប៉ុន្តែសួរតើបើគ្រូពេទ្យកម្ពុជាមិនពូកែ ហើយគ្រូពេទ្យបរទេសពូកែ ម៉េចមនុស្សនៅតែឆ្លងបាន ដូចជានៅប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងប្រទេសដដៃទៀត។ ដូច្នេះ ត្រូវមានវិធានការ សហការប្រតិបត្តិការរួមគ្នា មិនថានិន្នាការនយោបាយនោះទេ នៅពេលមានកម្តៅ​ខ្លាំងត្រូវ​ឱ្យគ្រូពេទ្យពិនិត្យ៕
ប្រភព៖ ក្រសួងព័ត៌មាន   អត្ថបទ៖ ជា សំណាង

កូរ៉េ​ខាង​ត្បូង ​ជប៉ុន ​និង​ចិន​ ចែកចាយ​ព័ត៌មាន​គ្នា​អំពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ COVID-19

រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ពាក់​ម៉ាស​និង​សម្លៀក​បំពាក់​ការពារ​ការ​ឆ្លង​ជំងឺកូវីដ១៩ កំពុង​ដើរ​នៅ​សាកល​វិទ្យាល័យ Keimyung ក...