header ads

Saturday, March 21, 2020

រូប​ភាព​យ៉ាង​ស្អាត​អាង​ហែល​ទឹក​កម្រិត​ស្តង់ដារ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ត្រៀម​ស្វាគមន៍​អ្នក​ហែល​

នេះ​ជា​រូប​ភាព​ និង​វីដេអូ​យ៉ាង​ស្អាត ​នៃ​អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ដែល​បាន​ជួសជុល​ រួម​ទាំង​បំពាក់​នូវ​ឧបករណ៍​ក៏​ដូច​ជា​កៅអី​ជ័រ​សម្រាប់​អ្នក​អង្គុយ​ទស្សនា​ពេល​ការ​ប្រកួត​នានា។​ បើ​តាម​លោក​ ហែម​ គីរី​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ឲ្យ​ដឹង​ថា​ ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ការ​នៅ​មិន​ទាន់​បាន​សម្រេច​នៅ​ពេល​ណា​នោះ​ទេ។​ ឥលូវ​នេះ​អាង​ដែល​បាន​ធ្វើ​រួច​នេះ​នៅ​មិន​ទាន់​បាន​សម្អាត​នៅ​ឡើយ​។​
ចំពោះ​អាង​ហែល​ទឹក​នេះ​គឺ​បាន​ចំណាយ​ថវិកា​ជាង​២លាន​ដុល្លារ​ ក្នុង​ការ​ជួសជុល​ និង​បំពាក់​សម្ភារ​ទំនើប​ៗ​ មាន​ទាំង​ឧបករណ៍​ហ្វឹកហាត់​​ កន្លែង​ស្នាក់​នៅ​ជា​ដើម។​ សម្រាប់​អាងហែលទឹក​គឺ​ត្រូវ​បាន​ធ្វើ​តាម​ស្តង់ដារ​អន្តរជាតិ ដែល​មាន​ទទឹង​ ២៥ម៉ែត្រ​ បណ្ដោយ​ ៥០ម៉ែត្រ​ និង​ត្រូវ​ជា​ ១០​ខ្សែបន្ទាត់៕​
ទិដ្ឋភាពអាងទឹកក្នុងពហុកីឡដ្ឋានជាតិថតពីលើ
វីដេអូ៖

អត្ថបទ៖ ជា សំណាង

0 comments:

Post a Comment

កូរ៉េ​ខាង​ត្បូង ​ជប៉ុន ​និង​ចិន​ ចែកចាយ​ព័ត៌មាន​គ្នា​អំពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ COVID-19

រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ពាក់​ម៉ាស​និង​សម្លៀក​បំពាក់​ការពារ​ការ​ឆ្លង​ជំងឺកូវីដ១៩ កំពុង​ដើរ​នៅ​សាកល​វិទ្យាល័យ Keimyung ក...