header ads

Saturday, March 21, 2020

រឿងរ៉ាវទាំង ៨ យ៉ាង ​ដែលតួអង្គ ​Joker ធ្លាប់បានក្រឡុកយ៉ាងសាហាវកន្លងមក

ថ្ងៃនេះពោតផ្ទុះ នឹងឡើងឡើងពីរឿងរ៉ាវប្លែកៗ ខ្លីៗ មួយចំនួនទាក់ទងនឹងតួអង្គ ​Joker ទុកជាការក្លែមអារម្មណ៍ ក៏ដូចជាការកំសាន្តសាច់ដ៉ំភ្នែក ក្នុងខណៈពេលដែលអ្នក Single ខ្លះកំពុង Scroll ចុះ Scroll ឡើងដោយគ្មានទិសដៅ។
តែសូមបញ្ជាក់ថា សុទ្ធតែទាក់ទងនឹងឈុតកាឡុកទាំងអស់ :
១ មានពេលមួយនោះ Joker  លួចបានថាមពលរបស់ Mister Mxyzptlk ហើយប្រើប្រាស់ថាមពលដូចព្រះជាម្ចាស់នោះ កែប្រែរសាច់រឿងរបស់ពពួក Superheroes , សម្លាប់ពួកគេ ហើយបង្កើតពួកគេឡើងវិញរាល់ថ្ងៃទៀតផង។
២ ស្គាល់ Scarecrow ទេ? អាប៉ិហ្នឹងធ្លាប់បានព្យាយាមប្រើផ្សែង តុកស៊ីន របស់ខ្លួនទៅលើ Joker  ដើម្បីមើលថាតើអ្វីទៅដែលអាចបន្លាច Joker បាន ។ ប៉ុន្តែវាគ្មានប្រសិទ្ធិភាពលើ Joker ទេ ! ផ្ទុយទៅវិញ ស៉ីមួយកៅអីរបស់ Joker ទៀត។
៣ នៅក្នុងមួយចក្រវាលរបស់ DC គ្មានអ្នកណាធ្លាប់សម្លាប់ជីវិត បានច្រើនជាង The Joker ទេ។
៤ The Joker ថ្វីត្បិតតែជាសត្រូវស្លាប់រស់ជាមួយ Batman តែគេមិនមែនជាសត្រូវរបស់ Bruce Wayne ទេ និយាយទៅដឹងថាម្នាក់ហ្នឹងជា Batman តែអត់ខ្វល់ទេ ។ ទាល់តែ Batman បានលេងជាមួយ។
៥ គាត់បានបោក Superman អោយសម្លាប់ Lois Lane ដោយផ្ទាល់ដៃ ហើយរឿងនេះបានធ្វើអោយ Superman ខឹងរហូតដល់ថ្នាក់សម្លាប់ Joker និងបំផ្លាញជីវិតមនុស្សលើផែនដីទាំងមូល ដែលការណ៍នេះជាអ្វីដែល Joker ចង់អោយកើតឡើង ។ (អាហ្នឹងរបៀបវាសប្បាយ )។
៦ Joker បានបង្កើតស្តង់មួយនៅកន្លែងកំសាន្តនាកណ្ដាលទីក្រុង ហើយចែកស្ករតាំងម៉ែ free free អោយក្មេងប្រុសចំនួន 16 នាក់ ហើយក្រោយមកក្មេងទាំងនោះពុលស្លាប់ទាំងអស់ … (ចង្រៃJM)។
៧ មានម្ដងនោះទៀត ដើម្បី get attention ពី Batman ចូកកឺ បានត្រៀមកំទេចអំបែងកញ្ចក់ ទុកទម្លាក់លើប្រជាជននៅ Gotham City តែកាលហ្នុងបរាជ័យ ដោយសារ Batman បានដឹងមុន !
🔊
🎵
🎶
🔊
💜
🎶
🎵
😑
You just want attention…
 You don’t want my heart … 
៨ មានឈុតកាឡុកមួយទៀត Joker បានបំពុលប្រជាជននៅ Gotham city អោយដើរឡេឡឺ លេងសើចឡេះឡោះដូច Joker ហើយប្រជាជនទាំងនោះដេញកាប់សម្លាប់ Batman តែម្ដង ។
ម៉ែអើយ ! កូរសាហាវមែន ប៉ិនេះ !
Admin : ជា សំណាង

0 comments:

Post a Comment

កូរ៉េ​ខាង​ត្បូង ​ជប៉ុន ​និង​ចិន​ ចែកចាយ​ព័ត៌មាន​គ្នា​អំពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ COVID-19

រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ពាក់​ម៉ាស​និង​សម្លៀក​បំពាក់​ការពារ​ការ​ឆ្លង​ជំងឺកូវីដ១៩ កំពុង​ដើរ​នៅ​សាកល​វិទ្យាល័យ Keimyung ក...