header ads

Saturday, March 21, 2020

លោក​ ទេព​ ឡុងរចនា៖​ នៅ​ពេល​ខាង​មុខ​ វិសាខា​ នឹង​ក្លាយ​ជា​ក្រុមបាល់ទាត់​ខ្លាំង​មួយ​នៅ​កម្ពុជា​

គ្រូ​បង្វឹក​ប្រចាំ​ក្លឹប​កងយោធពលខេមរភូមិន្ទ​(ទ័ព)​ សរសើរ​ក្រុម​បាល់ទាត់​វិសាខា​ ថា​នៅ​ពេល​ខាង​មុខ​បន្តិច​ទៀត​ក្រុម​មួយ​នេះ​នឹង​ក្លាយ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​កម្ពុជា​បើ​ទោះ​ជា​ឥលូវ​មាន​លទ្ធផល​មិន​សូវ​ល្អ​គាប់ប្រសើរ​ក៏​ដោយ។​
ការ​អះអាង​របស់​លោក​ ទេព​ ឡុងរចនា​ ថា​ក្រុម​វិសាខា​នឹង​ក្លាយ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​កម្ពុជា​នេះ​ គឺ​លោក​សំអាងលើ​ក្លឹប​នេះមាន​ធនធាន​កីឡាករ​ច្រើន​ ហើយមួយ​វិញទៀត​ក្លឹប​ទើប​តែ​បង្កើត​នេះ​មាន​ថវិកា​ច្រើន​ក្នុង​ការ​អភិវឌ្ឍន៍​ ដូច្នេះ​ហើយ​បើ​ទោះ​ជា​ពេល​នេះ​ ឬ​ការ​ប្រកួត​អំឡុង​ពេល​នេះមិន​ទាន់​ជោគជ័យ​​ក៏​ដោយក្ដី។​
គ្រូ​បង្វឹក​ជើងចាស់​ខាង​លើ​នេះ​ តែងតែ​សរសើរ​ពី​ការ​រៀបចំ​ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​រួម​ និង​ការ​ធ្វើការ​របស់​ក្រុម​ការងារ​ផ្សេង​របស់​វិសាខា​ ថា​ពិត​ជា​ធ្វើ​បាន​ល្អ​ ដែល​ពេល​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ក្លឹប​ក្នុង​ស្រុក​ណា​អាច​ធ្វើ​ដូច។​

ក្រុមវិសាខា
​បច្ចុប្បន្ន​នេះ​ក្លឹប​បាល់ទាត់​វិសាខា​ គឺ​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ៣​ មាន​៩ពិន្ទុ​ បន្ទាប់​ប្រកួត​បាន​៥ប្រកួត​ ឈ្នះ​៣​ និង​ចាញ់​២។​ ប្រកួត​ចុង​ក្រោយ​ក្នុង​ដី​របស់​ខ្លួន​ចាញ់​ក្រុម​ កងយោធពលខេមរភូមិន្ទ​ ១-០​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៥​ មីនា​ ២០២០៕​
អត្ថបទ៖ ជា សំណាង

0 comments:

Post a Comment

កូរ៉េ​ខាង​ត្បូង ​ជប៉ុន ​និង​ចិន​ ចែកចាយ​ព័ត៌មាន​គ្នា​អំពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ COVID-19

រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ពាក់​ម៉ាស​និង​សម្លៀក​បំពាក់​ការពារ​ការ​ឆ្លង​ជំងឺកូវីដ១៩ កំពុង​ដើរ​នៅ​សាកល​វិទ្យាល័យ Keimyung ក...