header ads

Saturday, March 21, 2020

តេីអ្នកដែលដឹងទេថា​ ក្រៅពីឡេីងជញ្ជាំង​ បុរសអាពីង​/ Spider-Man មានសម្ថភាពពិសេសអ្វីខ្លះ?

អ្នកគ្រប់គ្នាដឹងហេីយថា​ Peter Parker ត្រូវបានសត្វពីងពាងត្របាក់​ បណ្ដាលអោយក្ដៅខ្លួនឈឺក្បាល​ វិលមុខក្អួតចង្អោរ​ សន្លប់ធំ​ ស្រាប់តែភ្ញាក់ដឹងខ្លួនឡេីងរឿងអច្ឆារិយ:មួយ​ ក៏បានកេីតមាន​ គឺអាចឡេីងជញ្ជាំងបាន​តែម្ដង​ តែមិនត្រឹមតែឡេីងជញ្ជាំងជាមួយភាពរហ័សរហួន​មួយមុខទេ​ ពីងពាងចម្លែកមាន​ free spider scenes អោយទៅ​ Peter ដែលអាចដឹងមុនថាសត្រូវវាយឆ្មក់ពីខាងណាមក​ (ញាណសត្វពីងពាង​) ដូចដែលអ្នកទស្សនាបានឃេីញហេីយនៅក្នុងវគ្គ FFH ថា​ ញាណសត្វពីងពាងខ្លាំងកម្រិតណា (ចេញក៏ដឹងចូលក៏ដឹង) អ្វីដែល បីសេសនោះ​ គឺកម្លាំង​ដៃខ្លាំងដូចអ្នកបេីកគោយន្តអញ្ចឹង​
ធ្លាប់ឃេីញ​ Captain America ទប់ដៃ​ Thanos ទេ? ធ្លាប់ឃេីញ​ Captain ចាប់ទាញ​ កន្ទុំរុយ​ មិនអោយហោះទេ? តែកូនក្មេងមាឌតូចគូទទយ Peter Parker កម្លាំងខ្លាំងជាង​ Captain Steve Roger ដល់ទៅ​ 3 ដងឯណោះ ខណ:ដែល​ Steve Roger អាចលេីកទំងន់​ 1.5-1.75 តោន​ ចំណែក Spider-Man ជាមធ្យមលេីកទំងន់បាន​ 3.25 តោន​, នៅក្នុង​ Avenger អ្នកកំលាំងដៃខ្លាំងជាង​ Spider-Man គឺមានតែ​ Hulk​ ម្នាក់គត់. ​ អញ្ចឹងហេីយទេីបបាន​ Peter ប្រេីត្រឹមម្រាមដៃ​ 3ប៉ុណ្ណោះ​ ដេីម្បីកាច់មេសោរ​ Solex និង​ ប្រេីតែដៃមួយប៉ុណ្ណោះ​ដេីម្បីទប់​ ដៃដែករបស់​ Bucky ទប់ហេីយចាប់កាច់ទៀត​ឡេីង​ Bucky ស្លេកមុខងាំង​ ចង់យំតិចអីតិច​

​ និយាយជារួម​ អ្នក single អាជីពដូចជា​ Captain និង​ Spider-Man សុទ្ធតែកំលាំងដៃខ្លាំង 
Admin: ជា សំណាង
#PopcornKh
#ពោតផ្ទុះ
#Spider-Man

0 comments:

Post a Comment

កូរ៉េ​ខាង​ត្បូង ​ជប៉ុន ​និង​ចិន​ ចែកចាយ​ព័ត៌មាន​គ្នា​អំពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ COVID-19

រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ពាក់​ម៉ាស​និង​សម្លៀក​បំពាក់​ការពារ​ការ​ឆ្លង​ជំងឺកូវីដ១៩ កំពុង​ដើរ​នៅ​សាកល​វិទ្យាល័យ Keimyung ក...