header ads

Saturday, March 21, 2020

ឡានវ៉ែនប្រណីតដំបូងរបស់ Lexus ចេញតម្លៃលក់ហើយ!

ក្រុមហ៊ុន Toyota Motor Thailand (ក្រុមហ៊ុនមេរបស់ Lexus) បានប្រកាសតម្លៃលក់ជាផ្លូវការ នៃរថយន្តវ៉ែនប្រណីតដំបូងបង្អស់របស់ខ្លួន Lexus LM នៅក្នុងប្រទេសថៃ។
នៅលើទីផ្សារប្រទេសថៃ រថយន្ត Lexus LM ចែកចេញជា ២ប្រភេទ គឺ ប្រភេទ ៤កៅអី មានតម្លៃ ៦,៥លានបាត (២០៦ ០០០ដុល្លារ) និង ប្រភេទ ៧កៅអី មានតម្លៃ ៥,៥លានបាត (១៧៥ ០០០ដុល្លារ)។ ថ្វីបើបំពាក់ចំនួនកៅអីខុសគ្នា ប៉ុន្តែរថយន្តវ៉ែននេះមានបំពាក់គ្រឿងបរិក្ខា និងបច្ចេកវិទ្យាសុវត្ថិភាពដូចគ្នាជាច្រើន។
គួរឲ្យដឹងថា រថយន្ត LM ដែលដាក់លក់នៅថៃ គឺម៉ូដែល LM300h ដោយបំពាក់ម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ មានកម្លាំង ១៩៧សេះ។ Lexus LM ត្រូវបានផលិតឡើងដោយផ្អែកតាមរថយន្ត Toyota Alphard ប៉ុន្តែមានការឌីហ្សាញខាងក្រៅ និងខាងក្នុងខុសគ្នាបន្តិច។ រថយន្ត Toyota Alphard ប្រើម៉ាស៊ីន Hybrid មានតម្លៃខ្ទង់ ៣,៩លានបាត (១២៤ ០០០ដុល្លារ) ប៉ុណ្ណោះ៕
ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ ជា​ សំណាង

0 comments:

Post a Comment

កូរ៉េ​ខាង​ត្បូង ​ជប៉ុន ​និង​ចិន​ ចែកចាយ​ព័ត៌មាន​គ្នា​អំពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ COVID-19

រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ពាក់​ម៉ាស​និង​សម្លៀក​បំពាក់​ការពារ​ការ​ឆ្លង​ជំងឺកូវីដ១៩ កំពុង​ដើរ​នៅ​សាកល​វិទ្យាល័យ Keimyung ក...