អស់ជាច្រើនឆ្នាំមកហើយ ដែលមានពត៌មានមិនច្បាស់ការណ៍មួយចំនួន បានរាយការណ៍ថា Dwayne Johnson រឺ The Rock នឹងបង្ហាញខ្លួនជាតួអង្គSuper heroមួយរូប ហើយនៅទីបំផុតយើងទាំងអស់គ្នាក៏បានពត៌មានច្បាស់ការណ៍ពិតមែនថា The Rock នឹងសម្ដែងជា Black Adam នៅក្នុងចក្រវាល DCEU។
ក្នុងនោះ ខ្សែភាពយន្តទោលរបស់ Black Adam គឺជាភាពយន្តញែកចេញពីរឿង Shazam ដែលបានចាក់បញ្ចាំងកាលពីឆ្នាំ2019 ហើយនឹងត្រូវចាក់បញ្ចាំងនៅក្នុងខែធ្នូ ឆ្នាំ2021 ខាងមុខតែម្ដង។
ថ្មីៗនេះ ប្រភពដែលបានទម្លាយថាព្រះនាងDiana (Wonder Woman) នឹងមានឈុតក្រោះមាស និងថា Green Lantern នឹងចេញជាភាពយន្តក្នុង HBO (ឥឡូវនេះ confirmed អស់ហើយ) ក៏បានទម្លាយបន្ថែមផងដែរថា ខ្សែភាពយន្តថ្មី Black Adam នេះ នឹងត្រូវបានគេផលិតជាលក្ខណះ Darker Version (សាច់រឿងសាហាវបន្តិច) ដែលនឹងខុសប្លែកពីរឿង Shazam កន្លងមកដែលមានការលេងសើចច្រើន។
អ្នកដែលធ្លាប់ទស្សនាភាពយន្ត Shazam បានដឹងហើយថា រឿងនេះខុសឆ្ងាយពីរឿងផ្សេងៗនៅក្នុង DCEU ដោយសារតែសាច់រឿងមានលក្ខណះស្រាល នឹងគ្រាន់តែណែនាំពីវីរបុរស Shazam មួយនេះចូលមកក្នុងចក្រវាលDC ជាលក្ខណះធម្មតាៗតែប៉ុណ្ណោះ ដែលកន្លងមកក៏មានប្រិយមិត្តខ្លះព៉ំសូវពេញចិត្តប៉ុន្មានទេ។ ដូចនេះហើយទស្សនិកជនភាគច្រើនគឺរំពឹងថា ភាពយន្ត Black Adam នឹងធ្វើអោយបានល្អជាងនេះ។
តើវាអាចទៅរួចដែរទេដែល Black Adam ដើរតួដោយ The Rock អាចនឹងមានសាច់រឿងបែបសាហាវដូច Batman រឺ Joker?
វាស្ថិតទៅលើការប្ដេជ្ញាចិត្តរបស់ក្រុមការងារ និងតារាសម្ដែងផ្ទាល់ ដែលកន្លងមកគាត់ពូកែខាងកំប្លែងស្ងួត បែរជាត្រូវមកលេងជាតួអង្គដែលមានថាមពលខ្លាំងក្លារនិងសាហាវក្រៃលែង។ យើងមានតែរង់ចាំមើលទាំងអស់គ្នាបន្តទៀត ព្រោះថា យើងនឹងបានតម្រុយខ្លះៗបន្ថែមទៀតនារដូវក្ដៅឆ្នាំនេះ ដែលភាពយន្តនេះនឹងត្រូវចាប់ផ្ដើមផលិត មុននឹងត្រូវចាក់បញ្ចាំងចុងឆ្នាំក្រោយ ហើយពោតផ្ទុះនឹងបន្តរតាមដានជូនប្រិយមិត្ត។
រាយការណ៍ដោយអេដមីន ជា សំណាង
ផេក #ពោតផ្ទុះ
ផេក #ពោតផ្ទុះ

0 comments:
Post a Comment