នៅអាសុីទាំងមូល អ្នកណាដែលថាមិនធ្លាប់មើលរឿងរបស់ បិតាបែកស្លុយ ទិនហ្វី ។ ចុះមានដឹងថា ខ្មែរយើងល្បីរឿងទិនហ្វី ហើយជាប់ឈ្មោះហៅ Chow Sing Chi ថាទិនហ្វី ក្នុងរឿងណាទេ ? ខ្ញុំបាទសូមណែនាំរឿង When Fotune Smile ដោយសារតែរឿងនេះ អ្នកបកប្រែខ្មែរ គេដាក់នាមអោយថា ទិនហ្វី ហើយរឿងនេះក៏ ល្បីខ្លាំងនាឆ្នាំ ១៩៩៥ ទើបទស្សនិកជនជាច្រើនតែងហៅគាត់ថា ទិនហ្វី ។
កាលពីកុមារភាព អ្នកណាក៏និយាយពីរឿងទិនហ្វីដែរ ខ្ញុំចាំបានថា រោងកុនសម័យនោះមានតែហាងកាហ្វេទេ អោយតែគេចាក់កាសែតរឿងទិនហ្វី គឺផ្អើលមួយភូមិទៅមើលហើយ ខ្ញុំចាំបានថានាជំនាន់ឆ្នាំ ១៩៩៨ ដល់ ២០០២ ទូរទស្សន៍មិនមានគ្រប់ផ្ទះទេ មានតែដើរមើលរឿងតាមផ្ទះកាហ្វេ ជាពិសេសអោយតែ ដល់ពេលគេចាក់រឿង ទិនហ្វី គឺមិនខ្វល់អ្វីទាំងអស់ ម៉ែវាយក៏យំបណ្តើរមើលបណ្តើរដែរ ។ តែមកដល់សម័យនេះ មានរោងកុន មានទូរទស្សន៍ មាន Smart phone តែបែរជាមិនសូវមានរឿងរបស់គាត់ ។ ខ្ញុំក៏ដឹង គាត់ចាស់ហើយ អាយុ៥៨ឆ្នាំហើយ មិនអាចធ្វើរឿងបែកស្លុយ ពោរពេញដោយគុណភាព និងគំនិត អប់រំ ស្រលាញ់ជាតិដូចពីមុនទេ តែខ្ញុំនៅតែជាហ្វេនរបស់គាត់ ហើយក៏សង្ឃឹមថាថ្ងៃណាមួយអាចជួបគាត់ ព្រោះគាត់ជា Idol តែមួយគត់សម្រាប់ខ្ញុំ ។
ងាកមកស្គាល់ប្រវត្តិខ្លះនៃតារាបែកស្លុយម្នាក់នេះបន្តិច គាត់មានត្រកូល Chow ឈ្មោះ Sing Chi ឈ្មោះអង់គ្លេស Stephen Chow ឈ្មោះចិន 周星馳សញ្ជាតិចិន កើតថ្ងៃទី 22 ខែមិថុនា 1962 នាកោះ ហុងកុង មានអាជីពជាអ្នកសម្តែង និងអ្នកនិពន្ធ ។ សព្វថ្ងៃគាត់នៅលីវទេ គាត់ជាមនុស្សដែលស្ងៀមស្ងាត់ជាទីបំផុត (តែក្នុងរឿងវិញម៉ែអាបែកស្លុយ) ។
គាត់ធ្លាប់សម្តែងរឿងចំនួន ៦១ រឿង ដឹកនាំចំនួន ១២រឿង និពន្ធរឿងចំនួន ២ រឿង ជំនួយការផលិត ចំនួន ៨រឿង និងដឹកនាំផលិតចំនួន ១រឿង ។
យ៉ាងណាក្ដីភាពយន្តរបស់ ទិនហ្វី ត្រូវបានទទួលស្គាល់ទូទាំងពិភពលោកតាមរយះរឿង Kongfu Hustle ឬ ក្បាច់គុនពូថៅហោះទិនហ្វី ដែលចូលរួមផលិតដោយ Columbia Picture ដែលជាផលិតកម្មដ៏ធំប្រចាំទីក្រុងហូលីវូធ ។ ក្នុងនោះដែរ នៅដំណាច់ឆ្នាំ២០១៩ ក៏មានបែកធ្លាយដំណឹងថា Kongfu Hustle នឹងផលិត ភាគពីរនាពេលឆាប់ៗនេះ តែគួរអោយស្តាយ Huáng Shèngyī ដែលជាតួឯកស្រីដ៏ស្រស់ស្អាត និងជាអតីត Crush របស់ខ្ញុំបាទផងនោះ នឹងមិនមានវត្តមាននៅភាគទី២នេះឡើយ (មែនហើយ ខ្ញុំសេដ) ។
សូមបញ្ជាក់ថាព៌តមានសម្រាប់រឿង ក្បាច់គុណពូថៅហោះទិនហ្វី ទើបតែនិពន្ធសាច់រឿងតែប៉ុណ្ណោះ រីឯថ្ងៃខែផលិតនៅមិនទាន់ដឹងច្បាស់នៅឡើយទេ តែអ្វីជាក់ស្តែងគឺអវត្តមានតួស្រី Huang Shengyi។
ជនជាតិចិនមានពាក្យស្លោកមួយឃ្លាថា
“ជនណាដែលមិនធ្លាប់មើល ឬស្គាល់ភាពយន្តរបស់ Stephen Chow ជននោះគឺមិនមែនជាជនជាតិចិនឡើយ”
“ជនណាដែលមិនធ្លាប់មើល ឬស្គាល់ភាពយន្តរបស់ Stephen Chow ជននោះគឺមិនមែនជាជនជាតិចិនឡើយ”
ហ្សុីវួយឈិន
រក្សាសិទ្ធដោយ #ពោតផ្ទុះ–#popcornkh

0 comments:
Post a Comment