Premier League បានសម្រេចពន្យារពេលការប្រកួតទាំងអស់ជាថ្មីម្ដងទៀតនៅក្នុងថ្ងៃនេះ បើយោងតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់លីគកំពូលមួយនេះ។
សេចក្ដីសម្រេចពន្យារពេលការប្រកួតទាំងអស់ជាថ្មីនៅក្នុងលីគកំពូលអង់គ្លេសនេះ បានសម្រេចពន្យាររហូតទៅដល់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២០នេះ ទើបឲ្យមានការប្រកួតជាធម្មតាវិញ។
/5e737634d644e_1584625200_medium.jpg)
ខណៈពេលដែលសេចក្ដីសម្រេចលើកមុន បានលើកការប្រកួតទាំងអស់ត្រឹមថ្ងៃទី០៣ ខែមេសាឆ្នាំ២០២០ តែដោយសារតែ ការរីករាលដាលនៃជំងឺកូរ៉ូណាមានការកើនឡើង ដែលបង្កឲ្យមានការព្រួយបារម្ភខ្លាំងនៅក្នុងប្រទេសអង់គ្លេស។
គួរបញ្ជាក់ផងដែរ ចំនួនអ្នកឆ្លងជំងឺកូរ៉ូណានៅក្នុងប្រទេសអង់គ្លេសមានការកើនឡើងឥតឈប់ឈរ ដោយនៅក្នុងពេលថ្មីៗនេះ ចំនួនអ្នកឆ្លងកើនរហូតទៅដល់ ២៦២៦ករណី។

0 comments:
Post a Comment